(Khmer) រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំគណៈបញ្ចាការឯកភាពរាជធានីភ្នំពេញ
Published Date: Thursday, January 31, 2019, 11:12 AM
(Khmer)
នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំគណៈបញ្ចាការឯកភាពរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក ឱ្យបានជាប់ជាប្រចាំ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម៕