(Khmer) រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រួតពិនិត្យគម្រោងសាងសង់ផ្លូវអមសងខាងផ្លូវរថភ្លើងពីផ្លូវលេខ៧០ មកដល់មហាវិថី គីម អ៊ីលស៊ុង
Published Date: Thursday, January 17, 2019, 10:32 AM
(Khmer)
នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រួតពិនិត្យគម្រោងសាងសង់ផ្លូវអមសងខាងផ្លូវរថភ្លើងពីផ្លូវលេខ៧០ មកដល់មហាវិថី គីម អីុលស៊ុង ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ដោយពិនិត្យឃើញថាស្ថានភាពចរាចរ នៅតាមបណ្ដោយផ្លូវលេខ៧០ មករង្វង់មូលកួចកាណុង និងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីគល់ស្ពានជ្រោយចង្វារ ដល់ចំណុចស្ថានីយ៍ទូរទស្សន៍ សុីធីអិន មានលំហូរចរាចរយ៉ាងខ្លាំងនិងតែងតែកកស្ទះចរាចរជារៀងរាល់ថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះសិក្សាគម្រោងសាងសង់ផ្លូវស្របតាមបណ្ដោយផ្លូវរថភ្លើង ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខR6 ដែលមានប្រវែង ៦.២៨០ម៉ែត្រ ដោយអនុវត្តជាពីរជំហាន៕