(Khmer) អង្គប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ច របស់អភិបាលខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចៅសង្កាត់ ស្មៀនទាំងអស់ក្នុងរាជធានីភ្នំពេញ
Published Date: Tuesday, January 23, 2018, 1:42 PM
(Khmer)
នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាយ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ច របស់អភិបាលខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចៅសង្កាត់ ស្មៀនទាំងអស់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាល បានផ្ដាំផ្ញើទៅមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយសុទ្ធចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋ៕