Home  /  News & Press Releases  /  District’s news  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវបេ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវបេតុង០២ខ្សែជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ឱឡោក ខណ្ឌពោធិសែនជ័យ

Published Date: Sunday, November 12, 2017, 11:48 AM

(Khmer)

រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវបេតុង០២ខ្សែជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ឱឡោក ខណ្ឌពោធិសែនជ័យ

ក្រោយពីទទួលបានសំណូមពរនិងការស្នើសុំពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ឱឡោក ខណ្ឌពោធិសែនជ័យ នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា បានចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែងមុននៃការបើកការដ្ឋានស្ថាបនាជូនពួកគាត់ចំនួន០២ខ្សែ។

23379952_824895534357867_4013462994391307740_n 23472725_824895907691163_3840100864296040498_n

ខ្សែទី១ ផ្លូវទួលលាភ ក្នុងភូមិសាស្ត្រភូមិត្រពាំងត្នោត ចាប់ពីរង្វង់មូលលោកតា ក្រម ង៉ុយ ទៅដល់ភូមិត្រពាំងត្នោត ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប្រភេទផ្លូវបេតុងមានប្រវែងជាង២.៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ។ ចំណែកផ្លូវ១ខ្សែទៀត ចេញពីរង្វង់មូលលោកតា ក្រម ង៉ុយដែរ ឆ្ពោះទៅវត្តអង្គស្តុប ជាប់ព្រំប្រទល់ផ្លូវលេខ៤២ មានប្រវែង១.០០០ម៉ែត្រ ដោយនឹងត្រូវសាងសង់ជាប្រភេទផ្លូវបេតុងមានទទឹង៥ម៉ែត្រ ចំពោះផ្លូវទាំង២ខ្សែនេះគ្រោងនឹងបើកការដ្ឋានស្ថាបនាឡើងនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីដាក់ជូនប្រជាពលរដ្ឋបានប្រើប្រាស់៕