Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំគណ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ

Published Date: Friday, January 05, 2018, 1:25 PM

(Khmer)

ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុងពេលបើកបរ!
…………………………………………………….
នារសៀលថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ។

26195369_851068938407193_8061392725816207811_n26231564_851069071740513_1506129908043949470_n

ក្នុងអង្គប្រជុំឯកឧត្តមប្រធានបានណែនាំ នូវវិធានការដែលត្រូវអនុវត្តរួមមាន ៖
– ស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ ព្រោះកំណើនយានយន្តក្នុងរាជធានីភ្នំពេញ និងការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរលើដងផ្លូវ កំពុងបង្កឱ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។
– ការរៀបចំសណ្នាប់ឆ្នាប់ របៀបរៀបរយសាធារណៈ តាមដងមហាវិថី វិថីទាំង១១ខ្សែក្នុងរាជធានីភ្នំពេញនៅតែបន្តទៅមុនជានិច្ច ហើយត្រូវធ្វើដោយទន់ភ្លន់ មឺុងម៉ាត់ និងម៉ត់ចត់បំផុត។ 
– ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១២ត្រូវសហការគ្នាបន្តចុះពិនិត្យ និងបិទអាជីវកម្មទទួលបញ្ចាំ ដែលពុំមានច្បាប់។ 
– បញ្ហាផ្សេងៗ រដ្ឋបាលខណ្ឌទាំង១២ ត្រូវបន្តចុះពន្យល់ណែនាំ ដល់ម្ចាស់ផ្ទះជួល បន្ទប់ជួល មិនអោយតំឡើងថ្លៃឈ្មួលជួលដល់កម្មករ កម្មការិនី និងបន្តពិនិត្យបញ្ហាតម្លៃទឹក ភ្លើងក្នុងមូលដ្ឋានរបស់ខ្លួន៕