Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញទទួលបានរថយន្តក្រុង...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញទទួលបានរថយន្តក្រុង និងរថយន្តដឹករថយន្តជាផ្លូវការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

Published Date: Thursday, July 13, 2017, 9:19 PM

(Khmer)

រថយន្តក្រុង ៩៨គ្រឿង និងរថយន្តដឹកជញ្ជូនរថយន្តខូច ០២គ្រឿង ត្រូវបានប្រគល់ និងទទួលជាផ្លូវការ!

រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញទទួលបានរថយន្តក្រុង ៩៨គ្រឿង និងរថយន្តដឹករថយន្ត ០២គ្រឿងជាផ្លូវការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីប្រគល់-ទទួលនារសៀលនេះ ធ្វើឡើងរវាងឯកឧត្តម តាន់ ឈីងសឹង្ហ ភារធារីអមស្ថានទូតចិន និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមបរិយាកាសស្និតស្នាល។

19959015_769760813204673_1163006752785748304_n19961571_769760636538024_4718081959846684325_n 

 

គួរបញ្ជាក់ថា រថយន្តបន្ថែម ១០០គ្រឿងនេះ នឹងដាក់ឱ្យដំណើរការលើខ្សែរត់ថ្មីចំនួន ៥ខ្សែបន្ថែម សំដៅធ្វើឱ្យការបម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនកាន់តែប្រសើរ ទាន់ពេលវេលា និងកាន់តែច្រើនគោលដៅ។ ការរួមចំណែកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់បងប្អូន គឺជាចូលរួមចំណែកក្នុងការកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញយើង៕