(Khmer) ពិភាក្សាការងារជាមួយអនុប្រធានធនាគារពិភពលោក World Bank
Published Date: Tuesday, December 01, 2015, 3:43 PM
(Khmer)
នារសៀលថ្ងៃទី0២ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ ឯកឧត្តម ប៉ា សុជាតិវង្ស បានជួបពិភាក្សាការងារជាមួយលោក អាក់សែល វ៉ាន់ ត្រូតសេនស្បើប(Axel Van Trotseburg) អនុប្រធានធនាគាពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកនៅសាលារាជធានីភ្នំពេញ ។
ក្នុងជំនួបពិភាក្សានេះលោកអនុប្រធានធនាគាពិភពលោកបានលើកសរសើរពីការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជារាជធានីភ្នំពេញចំពោះហេដ្ឋារចនាសម្ព័ន ការកាត់បន្ថយភាពក្រីក្រ ។ ជាងនេះទៅទៀតចំពោះរាជធានីភ្នំពេញលោកអាក់សែល វ៉ាន់ បានលើកសរសើរពីការខិតខំប្រឹងប្រែងរបស់គណៈអភិបាលរាជធានីភ្នំពេញក្នុងការអភិវឌ្ឍន៍ ជាពិេសសក្នុងការដោះស្រាយនូវបញ្ហាដែលស្មុគស្មាញ ដូចមានករណីបឹងកក់ បុរីកីឡា ជាដើម ។ ក្នុងជំនួបដ៏មានសារសំខាន់នេះធនាគារពិភពលោកសន្យានឹងជួយបំពេញនូវម្រូវការរបស់រាជធានីភ្នំពេញលើការអភិវឌ្ឍន៍ប្រព័ន្ធលូ ប្រឡាយ ការចម្រោះទឹកកខ្វក់ ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត និងការអភិវឌ្ឍន៍សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងគម្រោងផែនការគោលលម្អិតឆ្នាំ២០១៥ (Master Plan 2035) ដែលនឹងដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រេចនាចចុងឆ្នាំ២០១៥នេះ ៕