(Khmer) ពិភាក្សាការងារជាមួយក្រុមហ៊ុន China Gas Holding LT
Published Date: Wednesday, February 28, 2018, 9:12 AM
(Khmer)
នារសៀលថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន China Gas Holding LTD ដែលដឹកនាំដោយលោក DENG Yao Bao ជាអគ្គនាយករងក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសដ៏ធំមួយរបស់ចិន។
ក្នុងទិសដៅជាយុទ្ធសាស្ត្រនៃការគ្រប់គ្រងការប្រើប្រាស់ហ្គាសឱ្យមានលក្ខណៈត្រឹមត្រូវតាមបច្ចេកទេស និងប្រកបដោយសុវត្ថិភាព ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានសំណូមពរដល់ក្រុមហ៊ុន សិក្សាទាំងលក្ខណៈបច្ចេកទេស និងស្ថានភាពជាក់ស្ដែងនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ ឬសហគ្រាសនានា ដើម្បីទុកជាស្តង់ដារមួយរបស់រាជធានីភ្នំពេញ៕