(Khmer) ពិធីសំណេះសំណាលជាមួយសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាតាមវិស័យនានា និងមន្ទីរ-អង្គភាពរដ្ឋបាលរាជធានីភ្នំពេញ
Published Date: Saturday, March 23, 2019, 5:30 PM
(Khmer)
នាព្រឹកថ្ងៃសៅរ៍ ០៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងអគារខេមរានីនៃទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានប្រារព្ធពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា តាមវិស័យនានា និងមន្ទីរ-អង្គភាពរដ្ឋបាលរាជធានីភ្នំពេញប្រមាណ ២.២០០នាក់ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងរចនាសម្ព័ន្ធចាត់តាំងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសពង្រឹងភាពស្និទ្ធស្នាលគណៈកម្មាធិការកណ្ដាល និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាតាមវិស័យនានា និងមន្ទីរ-អង្គភាពរដ្ឋបាលរាជធានីភ្នំពេញ។