(Khmer) ពិធីប្រកាសស្ដីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង
Published Date: Thursday, June 20, 2019, 9:42 AM
(Khmer)
នារសៀលថ្ងៃព្រហស្បតិ៍ ០៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសស្ដីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង។ ឯកឧត្តមអភិបាលបានផ្ដាំផ្ញើដល់ ក្រុមប្រឹក្សា គណៈអភិបាល គណៈនាយករដ្ឋបាល ការិយាល័យជំនាញ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌបឹងកេងកង ដែលទើបត្រូវបានតែងតាំង និងប្រគល់ភារកិច្ចថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋអោយឆ្លើយតបទៅនឹងគោលការណ៍”រដ្ឋបាលឯកភាព ធ្វើអោយបាន ធ្វើអោយបានលឿន ប្រកបដោយតម្លាភាព”។