(Khmer) ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងរថយន្តក្រុង BUS MANAGEMENT SYSTEM និង CITY BUS APP
Published Date: Thursday, July 04, 2019, 10:38 AM
(Khmer)
អបអរសាទរ ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងរថយន្តក្រុង ( BUS MANAGEMENT SYSTEM ) និងកម្មវិធីតាមដានចលនាបម្លាស់ទីរថយន្តក្រុង ( CITY BUS APP ) និងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម ( JCC ) លើកទី៣ ស្ដីពីគម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈនៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក Toshikazu TOKIOKA លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Yuichi Sugano ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ។ អង្គប្រជុំនឹងចាប់ផ្ដើមពិភាក្សាទៅលើបញ្ហាសំខាន់ពីរគឺ ផែនការសកម្មភាពស្ដីពីគម្រោងសាកល្បង លើវិធានការអាទិភាពសម្រាប់រថយន្តក្រុង និងផែនការសកម្មភាពស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីការធ្វើដំណើរដោយរថយន្តក្រុង និងសិក្សាលើទម្រង់អាជីវកម្ម ដើម្បីបង្កើនប្រភពចំណូលជាប្រយោជន៍ដល់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។