(Khmer) ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ City Bus និងធនាគារអេសុីលីដា
Published Date: Thursday, August 23, 2018, 11:12 AM
(Khmer)
ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកនិយមធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការប្រើប្រាស់សេវាទូទាត់ជាសាច់ប្រាក់មកប្រើប្រាស់ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកវិញ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ ( City Bus ) និងធនាគារ អេសុីលីដា ភិអិលសុីស្ដីពីការប្រើប្រាស់សេវាអេសុីលីដាយូនិធីទាន់ចិត្ត ( QR Code ) សម្រាប់ប្រតិបត្តិការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត។