(Khmer) ពិធីអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា
Published Date: Wednesday, May 23, 2018, 11:07 AM
(Khmer)
មានយុទ្ធជនការពារទឹកដី ទើបប្រជាពលរដ្ឋមានការរស់នៅដោយសុខសប្បាយ និងកក់ក្តៅ។
នាព្រឹកថ្ងៃពុធ ០៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅមជ្ឍមណ្ឌលសន្និបាតកោះពេជ្រ បានរៀបចំប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនប្រមាណ ៤០០០នាក់ នៅក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីឯកឧត្ដមនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ នាយសេនាធិការចំរុះ និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ និងឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ។