(Khmer) ពិធីសំណេះសំណាល និងសម្ពោធអគារស្នាក់នៅ និងរោងរថក្រោះ
Published Date: Tuesday, November 03, 2015, 4:07 PM
(Khmer)
ថ្ងៃនេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារស្នាក់នៅសំរាប់ទាហ៊ាន រោងរថក្រោះរបស់បញ្ជាការដ្ឋានអង្គរក្ស ដែលជាជំនួយរបស់សប្បុរសជននានា ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងអង្គរក្ស ។
រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបាននឹងកំពុងផ្សារភ្ជាប់សមរភូមិជួរមុខ និងសមរភូមិជួយក្រោយ ឲ្យមានភាពស្អិតរមួត ហើយកំពុងធ្វើឲ្យសមរភូមិទាំងពីរមានដំណើរក្នុងបុព្វហេតុជាតិតែមួយដោយមិនអាចខ្វះណាមួយបាន ។ ការចែករំលែកសុក្ខទុកជាមួយគ្នារវាងសមរភូមិទាំងពី គឺជាចំនុចខ្លាំងរវាងកងទ័ព និងអាជ្ញាធរ ហើយបានជះឥទ្ធិពលលើការការពារមាតុភូមិ និងការអភិវឌ្ឍន៍មាតុភូមិរបស់យើង ដែលយើងចាំបាច់ត្រូវតែបន្ដប្រពៃណីដ៏ល្អនេះបន្ដទៅទៀត ៕