(Khmer) ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ
Published Date: Friday, January 20, 2017, 6:02 PM
(Khmer)
ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ចំនួន ១៧៥រូប។ ការជួបសំណេះសំណាលនេះ គឺដើម្បីស្វែងយល់អំពីសុខទុក្ខបងប្អូនជាពិសេសបន្ទាប់ពីខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលត្រូវបានធ្វើសមាហរណ៍កម្មចំណុះមន្ទីរកសិកម្ម។ ឯកឧត្ដមបានបញ្ជាក់ថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយឯកឧត្តមសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក។ ទន្ទឹមនេះក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលទាមទារអោយថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេសត្រូវយកចិត្តទុកដាក់កំណត់ភារកិច្ចឱ្យបានច្បាស់លាស់ឡើងវិញ ឱ្យមានរបៀបរបបការងារ របបប្រជុំត្រួតពិនិត្យការងារត្រឹមត្រូវ ដើម្បីឱ្យការងាររឹងមាំ និងសាមគ្គីភាពផ្ទៃក្នុង។ ជាងនេះទៀត ការិយាល័យជំនាញនីមួយៗ ត្រូវស្វែងយល់ និងមានផែនការសកម្មភាពឲ្យបានច្បាស់លាស់ និងជម្រុញអនុវត្តឲ្យបានជាប់ជាប្រចាំ៕