(Khmer) ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
Published Date: Friday, January 20, 2017, 1:45 PM
(Khmer)
ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលមន្ត្រីរាជការ នៃមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីទុក្ខលំបាក និងតម្រូវការការងារជាក់ស្ដែងរបស់មន្ត្រី និងមន្ទីរផ្ទាល់។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ មានការិយាល័យចំណុះចំនួន ៥ការិយាល័យ មន្ត្រីសរុបចំនួន ២០៦រូប ហើយវិស័យនេះគឺបានបង្គប់នូវចរិកជាតិ យ៉ាងជ្រាលជ្រៅជាងវិស័យផ្សេងៗ ទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សន្តិភាពបាននៃមកនូវការរីកចម្រើនលើគ្រប់វិស័យ វប្បធម៌រលំ ជាតិរលាយ វប្បធម៌ ពណ្ណរាយជាតិថ្កើងថ្កាន។ឯកឧត្តមក៏បានវាយតម្លៃបានថាមន្ទីរនៅមានតម្រូវការជាច្រើនទាំងធនធានមនុស្ស និងធនធានសម្ភារ ដូច្នេះឯកឧត្តម បានលើកទឹកចិត្តក្នុង ការបង្កើតក្រុមភ្លេងសម័យ និងភ្លេងប្រពៃណីឱ្យបានច្បាស់លាស់ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ជូនសម្រាប់សម្ភារចាំបាច់ផ្សេងៗ៕