(Khmer) ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រដ្ឋាករស្វយ័តដឹកជញ្ជូន
Published Date: Tuesday, November 03, 2015, 4:11 PM
(Khmer)
ការបង្កើត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) នៅរាជធានីភ្នំពេញ គឺក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ រួមមាន បង្កភាពងាយស្រួលក្នុង ការធ្វើដំណើរ ធានាសុវត្ថិភាព ផាសុកភាព សន្សំសំចៃពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រើប្រាស់ថាមពលខ្ជះខ្ជាយ ឧស្ម័នបំពុលបរិស្ថាន និងផលប៉ះពាល់សុខុមាលភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ទន្ទឹមនេះក៏មានបញ្ហាជាច្រើនបាននឹងកំពុងជួបប្រទះចំពោះដំណើរការរថយន្តក្រុងសាធារណៈបណ្តោះអាសន្នរយៈពេលជិត១ឆ្នាំនាពេលកន្លងមក គឺយើងបានខាតបង់ប្រាក់ជាច្រើនក្នុង១ខែៗ ដូចជាការគ្រប់គ្រងលក់សំបុត្រមិនទាន់ត្រឹមត្រូវ ការចំណាយទៅលើការជួសជុលរថយន្ត និងការចំណាយទៅលើពលកម្មជាដើម ។ តែទោះយ៉ាងណាសាលារាជធានីភ្នំពេញ និងជំនះរាល់ឧបគ្គសទាំងឡាយដែលកំពុងកើតឡើងនេះ ដើម្បីឲ្យសេវាសាធារណមួយនេះអាចដំណើរការបាន និងមាននិរន្ដរភាព ។
សូមបងប្អូនប្រជាពលរដ្ឋបន្ដគាំទ្រសេវាដឹកជញ្ជូនសាធារណៈរបស់សាលារាជធានីភ្នំពេញនេះបន្ដទៀត ៕