(Khmer) ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ
Published Date: Wednesday, April 18, 2018, 8:14 PM
(Khmer)
ព្រឹកថ្ងៃពុធ ០៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធ ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាល បានផ្ដាំផ្ញើអោយមន្រ្តីដែលចូលកាន់មុខតំណែងថ្មី ក៏ដូចមន្រ្តីទាំងអស់ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ មានតួនាទីជាអ្នកផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ត្រូវខិតខំពង្រឹងសមត្ថភាព មានភាពទន់ភ្លន់ រួសរាយរាក់ទាក់និងឆាប់រហ័ស ជូនបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា ហើយត្រូវធានាបានថាសេវារបស់ខ្លួន ប្រកបដោយតម្លាភាព គណនេយ្យភាព នឹងបង្កើនសាមគ្គីភាពផ្ទៃក្នុងនិងប្រកាន់ជំហរជាអ្នកបម្រើរាស្រ្ត និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។