នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តម JEAN-Claude Poimboeuf ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជបានផ្តល់កិត្តិយសចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកតម្លៃលំហសាធារណ:ក្នុងទីក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រ” សិក្ខាសាលានេះនឹងប្រព្រឹត្តទៅ រយ:ពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអភិបាលប្រើប្រាស់ភាសាបារាំង(AIMF) ហេីយវត្តមានគណៈប្រតិភូសមាគមអន្តរជាតិអភិបាលប្រេីប្រាស់ភាសារបារាំង គណៈប្រតិភូតំណាងរដ្ឋបាលក្រុងហ្លួងព្រះបាង ទីក្រុងហូជីមិញ ទីក្រុងហ្វេ រដ្ឋបាលខេត្តសៀមរៀប និងខេត្តកំពតដែលបានអញ្ជេីញចូលរួមក្នុងអង្គសិក្ខាសាលានេះ ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលក្រុង និងរដ្ឋបាលខេត្តជាភាគីក្នុងការរៀបចំលំហសាធារណៈនិងប្រព័ន្ធខ្សែក្រវ៉ាត់បៃតងនៅក្នុងទីក្រុងបេតិភណ្ឌប្រវត្តិសាស្ត្រសំដៅរួមគ្នាចែករំលែកបទពិសោធន៍និងផ្តល់ដំណោះស្រាយដេីម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ អភិរក្សអត្តសញ្ញាញនៃទីក្រុងចំណាស់របស់ខ្លួនទៅថ្ងៃអនាគត។