Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅ​...

(Khmer) ពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅ​អនុវិទ្យាល័យចតុមុខ សង្កាត់​ជ័យជម្នះ ខណ្ឌ​ដូនពេញ

Published Date: Thursday, November 01, 2018, 2:39 PM

(Khmer)

ធនធានមនុស្សពូកែ ទើបធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនជឿនលឿនបានឆាប់រហ័ស។ ដូច្នេះក្មួយៗត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ បង្កើនចំណេះដឹងរបស់ខ្លួនឱ្យបានខ្ពង់ខ្ពស់ ក្នុងឱកាសដែលប្រទេសជាតិមានសន្តិភាព សុខសាន្តត្រាណ នៅទូទាំងផ្ទៃប្រទេស។

45221866_1045332915647460_7556176113207083008_o45155407_1045332162314202_6004439205512478720_o 45137002_1045331995647552_6974149933691568128_o 45089357_1045331855647566_8909853773732511744_o 45299651_1045331628980922_5980192818046435328_o 45105824_1045331295647622_8538661581657997312_o 45325796_1045330985647653_2686646461923328000_o 45224343_1045330965647655_1081512746983358464_o

នាព្រឹកថ្ងៃ​ព្រហស្បតិ៍ ០៨រោច ខែអស្សុជ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០១ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ និងនាំយកនូវរង្វាន់លើកទឹកចិត្តរបស់សម្ដេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនក្មួយៗសិស្សពូកែទូទាំងរាជធានីភ្នំពេញ ចំនួន ៣.៧៦៩នាក់ នៅ​អនុវិទ្យាល័យ ចតុមុខ សង្កាត់​ជ័យជម្នះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែង ដើម្បីក្លាយជាអ្នកបន្តវេនដ៏មានថាមពល និងសមត្ថភាពយ៉ាងពិតប្រាកដរបស់ប្រទេសជាតិ៕