(Khmer) ពិធីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ស្ពានឆ្លងទន្លេសាប
Published Date: Monday, October 23, 2017, 11:23 AM
(Khmer)
ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ តម្រូវការរបស់ប្រជាពលរដ្ឋកាន់តែច្រើន ថ្ងៃនេះសម្ដេចអគ្គមហាសេនោបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ស្ពានឆ្លងទន្លេសាប ១ ខ្សែទៀត តភ្ជាប់ពីចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ មកផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំងសូគីមិចឫស្សីកែវ។ ស្ពានបេតុងខ្សែកាបិ៍នេះមានបណ្ដោយប្រវែង ៩២២ ម៉ែត្រ ទទឹង ២០,៥ ម៉ែត្រ និងប្រើរយៈពេលសាងសង់ចំនួន ២៨ ខែ៕