(Khmer) ពិធីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ អាគារដ្ឋបាលថ្មីរបស់ សាលា ខណ្ឌមានជ័យ និងស្ថានីបូមទឹកបឹងបឹងត្របែកថ្មី
Published Date: Wednesday, June 10, 2015, 3:42 PM
(Khmer)
ពិធីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ អាគារដ្ឋបាលថ្មីរបស់ សាលា
ខណ្ឌមានជ័យ និងស្ថានីបូមទឹកបឹងបឹងត្របែកថ្មី ក្រោមអធិបតីភាព ឯកឧត្តម
ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥។
សាលាខណ្ឌថ្មីដែលសាងសង់នាពេលនេះមានទីតាំងថ្មីស្ថិតនៅ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
បន្ទាប់ពីបញ្ជប់ពិធីក្រុងពាលីសាងសង់អគាររដ្ឋបាលសាលាខណ្ឌថ្មី ឯកឧត្តម
បន្ដទៅពិនិត្យទីតាំងសាងសង់ស្ថានីយបូមទឹកបឹងត្របែកថ្មី ដែលទីតាំថ្មីនេះ
គឺជាផែនការយុទ្ឋសាស្ត្រដោះស្រាយបព្ហាាទឹកលិចនៅតំបន់ភូមិសាស្ត្រខណ្ឌ
ដូនពេញ ខណ្ឌ៧មករា និងខណ្ឌចំការមន ដែលមានអគារបណ្តោយ ៤២ម
ទទឹង១៤ម បំពាក់ម៉ូទ័រចំនួន ១១គ្រឿងក្នុងនោះ ម៉ូទ័រទំហំ១ម ចំនួន៦គ្រឿង
និងទំហំ០.៨មចំនួន៥គ្រឿង មានសមត្ថភាពបូមទឺក ៨៤.០០០មែ៉ត្រគូបក្នុង១ម៉ោង
ត្រូវជា ២៣.៣មែ៉ត្រគូបក្នុង១វិនាទី។ ការសាងសង់បព្ចាប់ នឹងប្រេីរយៈពេល ១០ខែ។ សូមជម្រាបថា ស្ថានីយ៍បឹងត្របែកចាស់មានសមត្ថភាពបូមទឹកត្រឹមតែ ៨ម៉ែត្រគូបក្នុង
១វិនាទីបុ៉ណ្ណោះ មិនធានាការបូមទាន់ពេលបណ្តាលអោយទឹកលិចនៅតំបន់ខាងលេី៕