(Khmer) ពិធីបើកការដ្ឋានដាក់លូតាមបណ្ដោយផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
Published Date: Monday, November 13, 2017, 11:55 AM
(Khmer)
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានដាក់លូតាមបណ្ដោយផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការស្ថាបនាប្រព័ន្ធលូមួយខ្សែនេះ នឹងជួយរំដោះទឹកចេញពីភូមិសាស្ត្រសង្កាត់ក្រាំងធ្នង់ ពិសេសរំដោះទឹកតាមបណ្ដោយផ្លូវ១៩៦២ បង្ហូរចាក់ចូលទៅប្រឡាយទួលសំពៅ។
គួរបញ្ជាក់ថា គម្រោងស្ថាបនាប្រព័ន្ធលូនេះ មានទំហំ ១,៥ ម៉ែត្រ ប្រវែង ៩.៤០០ ម៉ែត្រ ដោយធ្វើការស្ថាបនារយៈពេល ៨ ខែ។
ឯកឧត្តមអភិបាលរាជធានី បានសំណូមពរដល់បងប្អូនរស់នៅតាមបណ្ដោយផ្លូវខាងលើ មេត្តាយោគយល់អធ្យាស្រ័យចំពោះការរំខានមួយចំនួនដោយសារការដ្ឋាន ដើម្បីឱ្យគម្រោងនេះសម្រេចតាមផែនការ៕