(Khmer) ពិធីបិទសន្និបាតមន្ទីរអប់រំរាជធានីភ្នំពេញ
Published Date: Friday, January 20, 2017, 5:52 PM
(Khmer)
ពិធីបិទសន្និបាតមន្ទីរអប់រំរាជធានីភ្នំពេញ
ល្ងាច ១៩ មករា ២០១៧ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់មន្ទីរអប់រំ យុវជន និងកីឡា។ ឯកឧត្ដមអភិបាលក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនលេចធ្លោគួរឱ្យកត់សម្គាល់ក្រោមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥នេះ។
ឯកឧត្ដមបានផ្ដាំផ្ញើការងារត្រូវបន្ដយកចិត្តទុកដាក់៤ចំណុចដល់មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញដូចខាងក្រោម៖ ១.ត្រូវធ្វើយ៉ាងណាថែរក្សាការពារសន្ដិភាពនៅកម្ពុជាឱ្យបានជាដាច់ខាត។
២.ចូលរួមផ្សព្វផ្សាយ និងអនុវត្ដគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពនៅគ្រប់គ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ ដោយមានការអប់រំផុ្សព្វផ្សាយ ព្រមទាំងមានវេទិកាសាធារណៈពិគ្រោះពិភាក្សាជាមួយមាតាបិតា-អាណាព្យាបាលសិស្ស។
៣.លើកទឹកចិត្ត និងជំរុញការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ៤.ពង្រឹងវិស័យកីឡាដោយលើកកម្ពស់ឱ្យមានទីធ្លាកីឡានៅគ្រប់សាលា៕