(Khmer) ពិធីបិទសន្និបាតត្រួតពិនិត្យសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ឆ្នាប់ ប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការនគរបាលជាតិ
Published Date: Thursday, March 29, 2018, 9:11 PM
(Khmer)
កាលពីរសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨ នៅស្នងការនគរបាលរាជធានីភ្នំពេញបានប្រារព្ធពិធីបិទសន្និបាតត្រួតពិនិត្យសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ឆ្នាប់ ប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។