(Khmer) ពិធីបិទវគ្គបណ្ដុះបណ្ដាល ការប្រាស្រ័យទាក់ទង និងបដិសណ្ឋារកិច្ច
Published Date: Tuesday, October 22, 2019, 9:18 AM
(Khmer)
បន្ទាប់ពីចប់កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការរៀបចំមហាសន្និបាតរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) លើកទី៣៩ ឆ្នាំ២០១៩ នៅរាជធានីភំ្នពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ការប្រាស្រ័យទាក់ទង និងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំពេញ ប្រកបដោយស្នាមញញឹម តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋតាមតម្រូវការប្រើប្រាស់ចាំបាច់។