(Khmer) ពិធីចុះហត្ថលេខាប្រគល់-ទទួល ផ្លូវក្បាលស្ពាន និងស្ពានព្រែកព្នៅ
Published Date: Sunday, October 15, 2017, 10:54 AM
(Khmer)
កាដូថ្មីមួយទៀតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរគ្រប់ប្រភេទ ឆ្លងកាត់ស្ពានព្រែកព្នៅ (ស្ពានលីយ៉ុងផាត់) ដោយពុំបង់ប្រាក់ចាប់ពីថ្ងៃទី១៥ ខែតុលា នេះតទៅ។
នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីចុះហត្ថលេខាប្រគល់-ទទួល ផ្លូវក្បាលស្ពាន និងស្ពានព្រែកព្នៅ រវាងក្រុមហ៊ុនលីយ៉ុងផាត់ និងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។