(Khmer) ពិធីកិនកម្ទេចចោលផលិតផលក្លែងក្លាយ-ខុសច្បាប់ចំនួនជាង៧០តោន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ក្រឡាហោម ស ខេង
Published Date: Tuesday, March 12, 2019, 9:12 PM
(Khmer)
ព្រឹកថ្ងៃអង្គារ ០៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាកិត្តិយសក្នុងពិធី កិនកម្ទេចចោលផលិតផលក្លែងក្លាយ-ខុសច្បាប់ចំនួនជាង៧០តោន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។