(Khmer) ផែនការយុទ្ឋសាស្ត្រដោះស្រាយការកកស្ទះចរាចរនៅចំណុចរង្វង់មូលចោមចៅ និងកាត់បន្ថយបានការកកស្ទះមហាវិថីសហព័ន្ឋរុស្សីុ
Published Date: Friday, June 05, 2015, 4:24 PM
(Khmer)
ក្នុងផែនការយុទ្ឋសាស្ត្រដោះស្រាយការកកស្ទះចរាចរនៅចំណុចរង្វង់មូលចោមចៅ និងកាត់បន្ថយបានការកកស្ទះមហាវិថីសហព័ន្ឋរុស្សីុ សាលារាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវលេខ២០១៥ ចាប់ពីផ្លូវជាតិលេខ៣ដល់ផ្លូវវេងស្រេង ប្រវែង ៦១៥០ម ទទឹង១១ម ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងដំណាក់កាលទី១ សាលារាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវបេតុងអារមេ ប្រវែង២០០០ម ចាប់ពីផ្លូវវេងស្រេងដល់ភូមិទួលពង្រ ទទឹង១១ម កម្រាស់ ២០ស.ម និងដាក់លូអមសងខាងផ្លូវទំហំ ១ម-១.២ម ប្រវែង៤០០០ម ព្រមទាំងលូប្រអប់ទំហំ ១៨មគុណ៨មឆ្លងកាត់ប្រឡាយទួលពង្រផងដែរ។
ជាលទ្ឋផលគិតត្រឹមថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៥នេះ ការដ្ឋានជារួមសម្រេចបាន ៧០% ក្នុងនោះ:
-ការងារដាក់លូ. ៩០%
-ការងារគ្រឹះស្រទាប់ដី. ៩៥%
-ការងារគ្រឹះថ្មមុិក M40. ៨៥%
-ការងារគ្រឹះថ្មមិុក M30. ៨០%
-ការងារចាក់បេតុង. ៧០%
-ការងារលូប្រអប់. ១០០%
តាមគម្រោង ការដ្ឋាននេះ នឹងបព្ចាប់ទាំងស្រុងនៅចុងខែមិថុនាឆ្នាំ២០១៥ខាងមុខ។
សាលារាជធានីភ្នំពេញ ស្នើសុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋចំពោះសកម្មភាពការដ្ឋាននិងសកម្មភាពផ្សេងៗ និងចូលរួមសហការដោះស្រាយផលប៉ះពាល់ផ្សេងៗ ដើម្បីអោយការដ្ឋានបានបព្ចាប់តាមផែនការ។
មេត្តាជ្រាប