(Khmer) ប្រជុំរៀបចំបើកផ្លូវទឹកតាមប្រឡាយបារាំង ប្រឡាយដើមស្លែង និងប្រឡាយលូប្រាំ
Published Date: Tuesday, October 03, 2017, 10:27 AM
(Khmer)
នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំរៀបចំបើកផ្លូវទឹកតាមប្រឡាយបារាំង ប្រឡាយដើមស្លែង និងប្រឡាយលូប្រាំ។
ក្រោយពីបានចុះពិនិត្យឃើញថាប្រព័ន្ធបង្ហូរទឹកនៃប្រឡាយទាំងនេះត្រូវបានរំលោភបំពាន ដោយការចាក់លុប និងការដាក់លូទំហំតូចខុសខ្នាត ឯកឧត្តមអភិបាលបានណែនាំដល់មន្រ្តីជំនាញត្រូវសិក្សា រៀបចំដាក់ប្រព័ន្ធលូជាថ្មី និងកាយបើកផ្លូវទឹកតាមជាក់ស្ដែង អោយបានធំទូលាយ ដើម្បីអោយទឹកហូរដោយដាក់លូបេតុងប្រអប់ថ្មីមួយខ្សែតាមប្រឡាយបារាំងដែលមានទំហំ២,៥ម៉ែត្រគុណនឹង៤,៥ម៉ែត្រទៅដល់៦ម៉ែត្រ ដែលបានលុបធ្វើជាផ្លូវថ្នល់ និងមានការសាងសង់ស្ថានីយបូមទឹកលូប្រាំ មួយកន្លែងក្នុងខណ្ឌមានជ័យ ដើម្បីធានាមិនអោយមានទឹកនៅឆ្នាំក្រោយ ក្នុងតំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ ផ្លូវដួង ងៀប ផ្លូវលេខ ២០០៤ ស ឡា ផ្លូវ ទ្រុងមាន់ និងផ្លូវ ណ័រប្រ៊ីត។