(Khmer) ប្រជុំត្រួតពិនិត្យការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
Published Date: Wednesday, November 14, 2018, 2:49 PM
(Khmer)
ការផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនូវភាពសប្បាយរីករាយ ប្រកបដោយភាពកក់ក្តៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី២១ ២២ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាកិច្ចការអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ។
នារសៀលថ្ងៃពុធ ០៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំត្រួតពិនិត្យការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យពិភាក្សាលើផែនការត្រៀមលក្ខណៈរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ បរិស្ថានអនាម័យ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសព្រះរាជពិធីបុណ្យ៕