(Khmer) ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
Published Date: Tuesday, November 20, 2018, 8:24 AM
(Khmer)
នាព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក ឱ្យបានជាប់ជាប្រចាំ និងជំរុញការងារអត្រានុកូលដ្ឋាន ការផ្ដល់អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារសៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាពជាដើម ជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕