(Khmer) ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
Published Date: Friday, August 24, 2018, 11:17 AM
(Khmer)
នៅនៅព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងការអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកវិនិយោគទុនជាតិ អន្តរជាតិក្នុងរាជធានីភ្នំពេញ។