(Khmer) ប្រជុំពិភាក្សាស្តីពីការចុះត្រួតពិនិត្យ ទីតាំងស្នើសុំដាក់លូជ្រុងក្នុងខណ្ឌ ពោធិ៍សែនជ័យ
Published Date: Thursday, September 08, 2016, 12:20 PM
(Khmer)
នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ទីរពាក់ព័ន្ធនានា និងអាជ្ញាធរមូលដ្ឋាន បានប្រជុំពិភាក្សាស្តីពីការចុះត្រួតពិនិត្យទីតាំងស្នើសុំដាក់លូជ្រុងមុខកាត់ ២មX២ម ប្រវែង ៦២៥ម តាមគំរូលូរបស់សាលារាជធានីភ្នំពេញ ដែលមានទីតាំង នៅសង្កាត់ កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ។ បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកនេះក្រុមការងារដែលមន្រ្តីជំនាញសាលារាជធានីភ្នំពេញរួមជាមួយ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាននឹងកំណត់ពេលវេលាដើម្បីចុះត្រួតពិនិត្យ ទីតាំងជាក់ស្តែងនៅតំបន់នោះ អំពីលក្ខណៈស្មុគស្មាញប៉ុណ្ណាលើបញ្ហាប្រឡាយនិងប្រព័ន្ធផ្លូវទឹក។