(Khmer) ប្រជុំពិភាក្សាត្រួតពិនិត្យការងារនគរូបនីយបញ្ញាត្តិ ក្នុងការប្រើប្រាស់ប្លង់ដីរបស់បុរីនានាទូទាំងរាជធានីភ្នំពេញ
Published Date: Wednesday, June 20, 2018, 11:08 PM
(Khmer)
នាព្រឹកថ្ងៃពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស .២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យការងារនគរូបនីយបញ្ញាត្តិ ក្នុងការប្រើប្រាស់ប្លង់ដីរបស់បុរីនានាទូទាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយនឹងមន្ទីរជំនាញពាក់ព័ន្ធ។
ការងារគ្រប់គ្រងនគរូបនីយបញ្ញាត្តិ ក្នុងការប្រើប្រាស់ប្លង់ដីរបស់បុរីនានាទូទាំងរាជធានីភ្នំពេញ ត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ និយាយជារួម និយាយដោយឡែករដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ការអនុវត្តការងារមួយនេះ អោយមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័សទាន់ពេលវេលា ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៕