(Khmer) ប្រជុំត្រួតពិនិត្យបន្ទាន់ស្ថានភាពដើមឈើក្នុងរាជធានីភ្នំពេញ
Published Date: Wednesday, June 20, 2018, 11:06 PM
(Khmer)
ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀង និងខ្យល់កន្រ្តក់ខាំ្លង ធ្វើឱ្យដើមឈើមួយចំនួនតាមតំបន់ខ្លះក្នុងរាជធានីមានការដួលរលំ នារសៀលថ្ងៃពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទិី២០ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រួតពិនិត្យបន្ទាន់ស្ថានភាពដើមឈើក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ជាមួយមន្ទីរជំនាញពាក់ព័ន្ធ យកចិត្តទុកដាក់លើប្រឈមនៃការដួលរលំ និងងាប់ដើមឈើនៅតាមបណ្ដោយផ្លូវនានាក្នុងរាជធានីភ្នំពេញ ដើម្បីធានាសុវត្តិភាពកាន់តែប្រសើរជូនបងប្អូនប្រជាពលរដ្ឋ៕