Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ប្រជុំជាមួយគណៈកម្មការបច្ចេកទេសក្រសួងសាធ...

(Khmer) ប្រជុំជាមួយគណៈកម្មការបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន

Published Date: Wednesday, October 25, 2017, 11:26 AM

(Khmer)

ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានធ្វើឱ្យខាតបង់ថវិកាជាច្រើន ក្នុងមួយឆ្នាំៗ ហើយនេះជាក្តីកង្វល់ដ៏ធំមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងដោះស្រាយគ្រប់មធ្យោបាយ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។

នៅរសៀលថ្ងៃទី២៥នេះ ឯកឧត្ដមអភិបាល បានជួបប្រជុំជាមួយគណៈកម្មការបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាដាក់ផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ឱ្យចរាចរដោយឯកទិស ព្រោះផ្លូវឯកទិសនឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍ បានមួយផ្នែកធំសម្រាប់អ្នកធ្វើដំណើរ។ ឯកឧត្តមអភិបាលបានណែនាំដល់ក្រុមការងារធ្វើការសិក្សាឱ្យអស់ពីលទ្ធភាព ដើម្បីរៀបចំដាក់ឱ្យចរាចរឯកទិស នៅលើផ្លូវលេខ១៩ និងតិរវិថីព្រះស៊ីសុវត្ថិ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។ ទន្ទឹមនឹងការបង្កើតផ្លូវឯកទិសថ្មីនេះ កម្លាំងនគរបាលចរាចរណ៍ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្ដរបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្លូវឯកទិសទាំង ១៣ ខ្សែ ដែលមានស្រាប់ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕

22728730_816784591835628_7449541120637972377_n 22770863_816784565168964_5358906677768478795_o