(Khmer) ប្រជាពលរដ្ឋ ៤០២គ្រួសារ ក្នុងសហគមន៍គង្គាផុសទទួលបានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ
Published Date: Monday, July 02, 2018, 8:40 AM
(Khmer)
ប្រជាពលរដ្ឋ ៤០២គ្រួសារ ក្នុងសហគមន៍គង្គាផុស សប្បាយរីករាយ បន្ទាប់ពីទទួលបានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុពីរដ្ឋបាលរាជធានីភ្នំពេញ។
នារសៀលថ្ងៃច័ន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទិី០២ ខែកក្ដដា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីចែកប័ណ្ណសម្គាល់សិទិ្ធកាន់កាប់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅសហគមន៍គង្គាផុស ក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញសរុបចំនួន ៤០២ប័ណ្ណ៕