Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) បើកការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកលូ៥ នៅស...

(Khmer) បើកការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកលូ៥ នៅសង្កាត់ស្ទឹងមានជ័យ៣

Published Date: Friday, March 16, 2018, 9:49 AM

(Khmer)

ដើម្បីដោះស្រាយ លើបញ្ហាការជន់លិចដោយជំនន់ទឹកភ្លៀង នៅតំបន់ភាគខាងត្បូង និងខាងកើតព្រលានយន្តហោះ លើផ្ទៃរងទឹកភ្លៀង ១០២៨ហិកតា ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។

នាព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញបើកការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកលូ៥ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលស្ថានីយ៍បូមទឹកនេះមានសមត្ថភាពបូម ៨ម៉ែត្រគូប ក្នុងមួយវិនាទី ស្មើនឹង ២៨៨០០ម៉ែត្រគូបក្នុង១ម៉ោង មួយកន្លែងទៀត ។ ដើម្បីបូមទឹករំដោះការលិចលង់ដោយទឹកជំនន់ទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ លើផ្ទៃរងទឹកភ្លៀង ១០២៨ហិកតា ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ។

29214937_887300024784084_9080499455832096768_o 29217002_887300204784066_500543155192463360_o 29243809_887299718117448_2351965838371717120_o 29244320_887298908117529_1174389013872640000_o 29250147_887300338117386_4880773274369261568_o 29257660_887298964784190_4225917957185732608_o