(Khmer) ត្រួតពិនិត្យការអនុវត្តយុទ្ធនាការស្ដារលូក្នុងខណ្ឌទាំង៤ កណ្ដាលរាជធានីភ្នំពេញ
Published Date: Monday, January 22, 2018, 1:39 PM
(Khmer)
ត្រួតពិនិត្យការអនុវត្តយុទ្ធនាការស្ដារលូក្នុងខណ្ឌទាំង៤ កណ្ដាលរាជធានីភ្នំពេញ!
រួមគិត រួមធ្វើ ឱ្យអស់ពីលទ្ធភាព ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវការជន់លិចដោយសារទឹកភ្លៀងក្នុងរដូវវស្សាខាងមុខ។ ព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករាឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការអនុវត្ដយុទ្ធនាការស្ដារលូរបស់មន្ទីរសាធារណការ និងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ដោយបានចុះពិនិត្យជាក់ស្ដែងនៅផ្លូវលេខ៣១៥ ៣៣៧ មហាវិថីកម្ពុជាក្រោម ។ ក្នុងនោះផងដែរឯកឧត្តមក៏បានឯកភាពផ្ដល់ផ្លូវបេតុងមួយខ្សែ គឺផ្លូវលេខ៣៤៥ ដែលជាសំណូមពររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក៕