(Khmer) តភ្ជាប់ផ្លូវដែកដឹកជញ្ជូនពីរាជាយស្ម័យានភ្នំពេញ ទៅមកចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
Published Date: Saturday, March 10, 2018, 9:41 AM
(Khmer)
ជាទិសដៅក្នុងការកាត់បន្ថយនូវការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានខិតខំគ្រប់មធ្យោបាយ ធនធាន ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងការអនុវត្ដច្បាប់ និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ។
នារាត្រីថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១០:៣០នាទីយប់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញពិនិត្យការដ្ឋាន និងតភ្ជាប់ផ្លូវដែកដឹកជញ្ជូនពីរាជាយស្ម័យានភ្នំពេញ ទៅមកចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រង់ចំណុចក្លោងទ្វារវត្តតាំងកសាង លើបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី។ គួរបញ្ជាក់ថា ជាមួយនឹងការកសាងផ្លូវដែកនៅកណ្តាលផ្លូវលេខ១០៥នេះ ក៏មានបានពង្រីកទំហំទទឹងផ្លូវឡើងដល់ ១៤ម៉្រែត ដើម្បីសម្រួលចរាចរណ៍ ព្រមទាំងដាក់លូអមសងខាងផ្លូវ ដើម្បីរំដោះការលិចក្នុងតំបន់នេះមួយផ្នែកផងដែរ។