(Khmer) ដំណេីរការសាងសង់ស្ថានីយ៍បូមទឹកថ្មីបឹងត្របែក
Published Date: Wednesday, May 25, 2016, 9:52 AM
(Khmer)
រដូវភ្លៀងបានចូលមកដល់ ដំណេីរការសាងសង់ស្ថានីយ៍បូមទឹកថ្មី បឹងត្របែក កាន់តែជំរុញទាំងថ្ងៃ ទាំងយប់ !
គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែក សម្រេចបាន ៧០%នៃគម្រោង។ ស្ថានីយ៍ថ្មីនេះ បំពាក់មូ៉ទ័របូមទឹកចំនួន ១១គ្រឿង មានសមត្ថភាពបូមទឹកបាន ២៣,៣មែ៉ត្រគូបក្នុង១វិនាទី គឺកេីន៣ដង ធៀបនឹងស្ថានីយ៍ចាស់។
យើងសង្ឃឹមថា នាខែសីហា ឆ្នាំ២០១៦ខាងមុខ តំបន់ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ នឹងមិនប្រឈមការលិចលង់ដូចមុនទៀតទេ។