(Khmer) ជំនួបសម្ដែងការគួរសមជាមួយអគ្គនាយកនៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ក្រុមហ៊ុន Mitsubishi Corporation
Published Date: Wednesday, November 14, 2018, 2:45 PM
(Khmer)
រសៀលថ្ងៃពុធ ០៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយ លោក តៃមុី វ៉ាតាណាបេ ( Taimei Watanabe ) អគ្គនាយក នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់ក្រុមហ៊ុនមីតស៊ូប៊ីសុី ខបភើរ៉េស្សិន ( Mitsubishi Corporation ) ដើម្បីពិភាក្សាការងារ និងពង្រឹងមិត្តភាពរវាងរាជធានីភ្នំពេញេជាមួយរដ្ឋាភិបាលជប៉ុន ទាំងផ្នែកវិនិយោគ ផ្នែកទេសចរណ៍ និងសេវាដឹកជញ្ជូនរថយន្តក្រុង ដែលក្រុមហ៊ុនមីតស៊ូប៊ីសុី ខបភើរ៉េស្សិន ( Mitsubishi Corporation ) បានទទួលសិទ្ធិផ្គត់ផ្គង់រថយន្តក្រុង ចំនួន៨០គ្រឿង ក្នុងឆ្នាំ២០១៨នេះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕