(Khmer) គម្រោងស្ថាបនាលំហសាធារណ: សួនច្បារ និងផ្លូូវថ្មើរជើងតាមមាត់ទន្លេ
Published Date: Wednesday, August 10, 2016, 2:30 PM
(Khmer)
ពីរថ្ងៃនេះមានកិច្ចការប្រជុំដោះស្រាយការងារ ៤ ទៅ ៥រឿងសំខាន់ៗ ក៏ភ្លេចជម្រាបបងប្អូននូវគម្រោងមួយទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញយើង គឺគម្រោងស្ថាបនាលំហសាធារណ: សួនច្បារ និងផ្លូូវថ្មើរជើងតាមមាត់ទន្លេ ចាប់ពីផ្សារចាស់រហូតដល់ស្ពានជ្រោយចង្វារ ដែលបានប្រជុំពិភាក្សាជំរុញការស្ថាបនា និងស្វែងរកដំណោះស្រាយកាលពីរសៀលម្សិលមិញ។
តាមផែនការនៅពេលខាងមុខ ផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេ ចាប់ពីស្ពានជ្រោយចង្វាររហូតដល់ស្ពានព្រះមុនីវង្សនឹងត្រូវរៀបចំ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងភ្ញៀវជាតិ-អន្តជាតិ ជាពិសេសបងៗពូៗចាស់ៗអាចដើរលំហែកម្សាន្តមើលគេមើលឯង ក្នុងពេលដែលស្រុកទេសរីកចម្រើន សុខសន្តិភាព និងសេរីភាពយ៉ាងពិតប្រាកដ៕