(Khmer) គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកយាយព្រឹទ្ធមហាឧបាសិកា សុខ ជុំ
Published Date: Sunday, January 06, 2019, 3:31 PM
(Khmer)
នាព្រឹកថ្ងៃអាទិត្យ ០១កើត ខែបុស្ស ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកយាយព្រឹទ្ធមហាឧបាសិកា សុខ ជុំ ត្រូវជាម្តាយក្មេក ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៣ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ ។