(Khmer) កិច្ចពិភាក្សាស្ដីពីការអនុវត្តការងារអាទិភាពនៃគម្រោងស្ដារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់
Published Date: Monday, June 25, 2018, 7:42 PM
(Khmer)
នារសៀលថ្ងៃច័ន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូ JICA ដឹកនាំដោយ លោកបណ្ឌិត អិតូ មិមប៉េអិ ( Ito Mimpei ) ប្រធានក្រុមសិក្សាស្រាវជ្រាវ នៃក្រុមបេសកកម្មការងាររបស់ JICA ស្ដីពីការអនុវត្តការងារអាទិភាពនៃគម្រោងស្ដារ, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា÷ នេះជាកិច្ចពិភាក្សាលើកទី៤ ដើម្បីឈានដល់ការរៀបចំស្ថាបនាអាងប្រព្រឹត្តិកម្មទឹកសំអុយនៅក្នុងតំបន់បឹងជើងឯក ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA និងគម្រោងស្តារ ៕