(Khmer) កិច្ចប្រជុំស្ដីពីការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ
Published Date: Wednesday, September 05, 2018, 9:35 AM
(Khmer)
“អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានទាំងអស់ត្រូវបំពេញកាតព្វកិច្ចក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យអស់ពីលទ្ធភាព និងទាន់ពេលវេលា ទាំងការងារផ្ដល់ប្លង់កម្មសិទ្ធិដែលបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ទាំងការងារអត្រានុកូលដ្ឋាន ការផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្រមរណភាពជាដើម…។ យុទ្ធនាការនេះប្រើរយៈពេល៣ខែគិតពីថ្ងៃប្រជុំនេះទៅ។ ”
ប្រសាសន៍ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្ដីពីការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងនៅក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ១០រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ៕