(Khmer) កិច្ចប្រជុំពិភាក្សាលើសំណើសុំធ្វើការកែសម្រួលប្លង់ស្ពានបេតុងឫស្សីកែវឆ្លងកាត់ទន្លេសាប
Published Date: Wednesday, October 03, 2018, 10:31 AM
(Khmer)
ដើម្បីបញ្ចៀសការកកស្ទះចរាចរ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ និងតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្លងកាត់ទន្លេសាបឆ្កោះទៅតំបន់អភិវឌ្ឍជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំពិភាក្សាលើសំណើសុំធ្វើការកែសម្រួលប្លង់ស្ពានបេតុងឫស្សីកែវឆ្លងកាត់ទន្លេសាប ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕