(Khmer) កិច្ចប្រជុំស្តីពីបញ្ហាចំណតយានយន្តនៅជុំវិញផ្សារអូឡាំពិក
Published Date: Monday, May 23, 2016, 9:41 PM
(Khmer)
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ប្រជុំស្តីពីបញ្ហាចំណតយានយន្តនៅជុំវិញផ្សារអូឡាំពិក ជាមួយតំណាងផ្សារ និងមន្រ្តីជំនាញក្រោមឪវាទផ្សេងៗ
ជាអនុសាសន៏របស់ ឯកឧត្តម
ពិចារណាទៅលើការសាងសងបន្ថែមអាចឲ្យដល់១០ជាន់ ដើម្បីងាយស្រួលផ្ទុករថយន្ត និង កន្លែងលក់ឲ្យបានច្រើន
សិក្សាលំអិតទៅលើបច្ចេកទេស ប្រព័ន្ឋលូ ខ្យល់អាកាស កំដៅ ភ្លើងបំភ្លឺ អគ្គីភ័យ បរិស្ថានជុំវិញជាដើម
ត្រូវរៀបចំចែកឲ្យដាច់ទៅលើការគ្រប់គ្រង ផ្នែកសណ្តាប់ធ្នាប់ចរាចរ និងសណ្តាប់ធ្នាប់កន្លែងលក់
ជាពិសេសត្រូវបង្កើតសៀវភៅបន្ទុកទទួលខុសត្រូវ ក្នុងការអនុវត្តន៏នៅពេលអនាគត៕