(Khmer) កិច្ចប្រជុំស្តីពីការរៀបចំចំណតរថយន្តសាធារណៈរបស់ក្រុមហ៊ុន សូណាត្រា ខាលីង
Published Date: Wednesday, August 31, 2016, 4:15 PM
(Khmer)
ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ល្អក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៏រថយន្ត ឲ្យមានកាន់តែប្រសើរឡើងក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រជុំស្តីពីការរៀបចំស្តីពីការរៀបចំចំណតរថយន្តសាធារណៈរបស់ក្រុមហ៊ុន សូណាត្រា ខាលីង។ ដែលចំណតទាំងអស់មាន ០៩ទីតាំងរួមមាន៖ ទី១ចំណតខាងកើតឡីរ៉ូយ៉ាល់ ទី២ចំណតវត្តភ្នំ-សួនគោព្រៃ ទី៣ចំណតវត្តភ្នំសួនកុមារ ទី៤ចំណតវត្តភ្នំជុំវិញស៊ីឌីស៊ី ទី៥ចំណតរថយន្តផ្សាររាត្រី ទី៦ចំណតរថយន្តផ្សាររាត្រី ទី៧ចំណតរថយន្តស៊ូស្រ៊ុនមុខវត្តបទុមវត្តី ទី៨ចំណតរថយន្តសួនរូបហង្ស និងទី៩ចំណតរថយន្តសួនខាងកើតឌ្រីមលេខ ដែលចំណតទាំងអស់នេះត្រូវតែបញ្ចប់នៅមុខព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ ឆ្នាំនេះ៕